- បោសសម្អាតប្រចាំថ្ងៃ៖ បោស ជូត និងបូមធូលីតាមបន្ទប់
- បោកសម្លៀកបំពាក់និងអ៊ុតសម្លៀកបំពាក់
- រក្សាអនាម័យខ្ពស់៖ លាងសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគលើសម្ភារៈដែលប្រើប្រាស់
- គ្រប់គ្រងកាកសំណល់៖ ប្រមូល និងចោលសម្រាមតាមធុងសម្រាមនានាទៅតាមម៉ោងកំណត់ និងយល់ដឹងពីការញែកសម្រាម។
- ពិនិត្យនិងបំពេញសម្ភារៈ៖ ពិនិត្យ និងបំពេញក្រដាសអនាម័យ សាប៊ូលាងដៃ និងជែលសម្លាប់មេរោគនៅតាមបន្ទប់ទឹក និងកន្លែងលាងដៃឱ្យបានគ្រប់គ្រាន់ជានិច្ច។
- រាយការណ៍៖ រាយការណ៍ជូនប្រធានផ្នែកភ្លាមៗ ប្រសិនបើឃើញមានការខូចខាតសម្ភារៈ ឬប្រព័ន្ធទឹកភ្លើង
- បទពិសោធន៍៖ បើមានបទពិសោធន៍ធ្លាប់ធ្វើជាអ្នកសម្អាតនៅតាមផ្ទះ (បើគ្មានបទពិសោធន៍ ក៏អាចដាក់ពាក្យបានដែរ)។
- អាកប្បកិរិយា៖ មានភាពស្មោះត្រង់ រួសរាយរាក់ទាក់
- សុខភាព និងកម្លាំង៖ មានសុខភាពល្អមាំមួន អាចលើករបស់ធ្ងន់ល្មមៗ និងអាចឈរ ឬដើរធ្វើការបានយូរ។
- វិន័យការងារ៖ គោរពពេលវេលា ហ្មត់ចត់នឹងការងារ និងចេះស្តាប់តាមការណែនាំពីប្រធានផ្នែក។
- ការប្រាស្រ័យទាក់ទង៖ ចេះភាសាខ្មែរច្បាស់លាស់ ។